Pages

Monday, December 29, 2014

ការលូតលាស់របស់មនុស្ស


      លោកអ្នកធ្លាប់បានដឹង​​រួចមកហើយ អំពីសម្បជញ្ញះ​(Conscious)និងអនុសម្បជញ្ញះ(Sub-conscious)។ដែលទាំងពីរផ្នែកនេះនៅក្នុងខួរក្បាលរបស់យើងបានបែងចែកជាពីរផ្នែក។ សម្បជញ្ញះ(Conscious)មានភាគរយនៃការចងចាំតិច ប៉ុន្តែភាគរយនៃអ​មនុស្សយើងគ្រប់ៗរូបតែងតែមានការលូតលាស់ខុសៗគ្នាទាំងផ្នែករាងកាយនិងចិត្គំនិត។
ការចងចាំរបស់មនុស្សយើងបានបែងចែកជាពីរផ្នែកគឺសម្បជញ្ញះ​(Conscious)និង អនុសម្បជញ្ញះ(Sub-conscious)។អារម្មណ៍ក្នុងការរស់នៅជាមួយឪពុកម្ដាយតាំងពីតូចរហូតដល់ធំមានការខុសគ្នាទៅតាមវ័យរបស់យើង។ដូចជានៅពេលដែលយើងនៅតូចគឺមានខ្មាស់អៀនតិចប៉ុន្តែពេលដែលធំឡើងគឺមានការខ្មាស់អៀនច្រើន។ការស្រលាញ់អ្នកដែលមានចរិកលក្ខណះដូចជាម្ដាយ ឫ ឪពុករបស់យើង ឫ ក៏អាចស្រលាញ់ម្ដាយ ឫ ឪពុករបស់ខ្លួនតែម្ដង។ ​​អនុសម្បជញ្ញះ(Sub-conscious)ដែលយើងមិនបានចងចាំមានច្រើន។សម្បជញ្ញះ(Conscious)មានដូចជាជំនឿអត្តចរិក​និងចរិកលក្ខណះរបស់មនុស្សម្នាក់ ចំណែកអនសម្បញ្ញះ(Sub-conscious)មានដូចជាអារម្មណ៍ ការគិត បទពិសោធន៍ វិញ្ញាណ និង ឌីអិនអេ(DNA)។ក្មេងនៅចន្លោះអាយុពី០ដល់៧ឆ្នាំត្រូវតែទទួលបានការអប់រំច្រើនពីឪពុកម្ដាយរបស់ពួកគេ ព្រោះក្មេងក្នុងវ័យនេះទាមទារការស្រលាញ់ថ្នាក់ថ្នម យកចិត្តទុកដាក់ការថែរក្សាច្រើនពីឪពុកម្ដាយ។ ក្នុងនាមយើងជាឪពុកម្ដាយត្រូវតែព្យាយាមស្វែងយល់ពីកូនឲ្យបានច្រើន បង្ហាត់បង្រៀនកូនៗព្រោះក្មេងៗក្នុងវ័យនេះត្រូវការ៖

  •  រៀននិយាយ និង រៀនស្ដាប់ៈនៅត្រង់ចំនុចនេះមុននឹងយើងនិយាយអ្វីទៅកាន់ក្មេងៗ ត្រូវនិយាយពាក្យសមរម្យ ព្រោះបើយើងនិយាយពាក្យគំរោះគំរើយ ពេលដែលក្មេងស្ដាប់ហើយ វានឹងនិយាយតាមពាក្យដែលវាបានឮនោះ។
  • ​​ រៀនដើរៈគឺយើងត្រូវតែបង្រៀនគេឲ្យធ្វើដំណើរស្អាតសមរម្យបើបង្រៀនឲ្យគេដើរកាងគេប្រាកដជាដើរកាងហើយ។
  • រៀនគិតៈ ក្មេងៗដែលស្ថិតក្នុងវ័យនេះ(០-៧ឆ្នាំ) ក៏មានការគិតដែរ​ គ្រាន់តែថា ការគិតរបស់ពួកគេខ្លី និង មិនសូវច្បាស់លាស់ដូចមនុស្សធំតែប៉ុណ្ណោះ។
  • សាសនានិងវប្បធម៌ៈ យើងក៏ត្រូវបង្រៀនពួកគេឲ្យយល់ពី សាសនា និង វប្បធម៌ដែរ ព្រោះពួកគេមានសិទ្ធដឹងឮថាគេជាសាសនាអ្វី មានវប្បធម៌ដូចម្ដេច? និង រៀនទំនាក់ទំនងជាមួយមនុស្សដទៃ និង ការទទួលស្គាល់ពីសង្គមខាងក្រៅផងដែរ។ ព្រោះក្មេងៗក្នុងវ័យពី០ដល់៧ឆ្នាំ ជាវ័យមួយដែលឆាប់ចាប់បាននូវអ្វីដែលឪពុកម្ដាយ បងប្អូនបានបង្រៀន និង ពីអ្នកដទៃដែលនៅជុំវិញខ្លួន។ គំរូនៃអត្តសញ្ញាណដែលឪពុកឫម្ដាយផ្ដល់ឲ្យកូន៖ឪពុកៈ 
  • ភាពជាបុរសៈ មានភាពជាសុភាពបុរសក្នុងខ្លួន។
  •  អំណាចៈ មានកម្លាំងខ្លាំងអាចធ្វើការរកស៊ីចិញ្ចឹមគ្រួសារនិងការពារមនុស្សដែលខ្លួនស្រលាញ់។
  •  ការការពារៈហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារសុវត្ថិភាពគ្រួសាររបស់ខ្លួន។
ម្ដាយៈ
  • ភាពជាស្រ្តីៈត្រូវមានចរិកជាស្រីពេញលក្ខណះ។
  • ស្រ្តីជាអ្នករៀបចំៈមើលការខុសត្រូវ ទុកដាក់ថែរក្សា ទ្រព្យសម្បត្តិក្នុងគ្រួសារ រៀបចំផ្ទះ​​​ សម្បែង ថែទាំកូន។
  • ប្រពៃណីៈសុភាពរាបសា ស្លូតបូត ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវប្រពៃណី ទំនៀមទំលាប់ខ្លួន របស់មិនត្រូវធ្វេសប្រហែសភ្លេចច្បាប់ទំលាប់ប្រពៃណី។
បើយោងទៅតាមចិត្តវិទ្យារបស់គ្រិចបុរាណមានរឿងពីរបានកើតឡើដែលរឿងមួយហៅថាការស្មុគស្មាញអូឌីសពូស(Oedipus complex)។ ដែលក្នុងរឿងនោះមានបុរសម្នាក់ឈ្មោះ អូឌីសពូស(Oedipus) បានចូលចិត្ត និង ស្រលាញ់ម្ដាយរបស់ខ្លួនជាងឪពុកក្នុងន័យចង់បានម្ដាយធ្វើជាប្រពន្ធ រហូតហ៊ានសម្លាប់ឪពុករបស់ខ្លួន។ ចំណែករឿងមួយទៀតគឺ ការស្មុគស្មាញអេឡិចត្រា​ (Electra complex) គឺមាននារីម្នាក់ឈ្មោះអេឡិចត្រា(Electra)បានចាប់ចិត្តស្រលាញ់ឪពុករបស់ខ្លួន ហើយស្អប់ម្ដាយដល់ថ្នាក់ហ៊ានសម្លាប់ម្ដាយទៀតផង។ បញ្ហានេះកើតឡើងដោយសារតែ កាលពីនៅតូចឪពុកឫម្ដាយបានស្រលាញ់ថ្នាក់ថ្នម បីបាច់ថែរក្សាពួកគេនៅជាមួយពួកគេរហូតការពារពួកគេ មិនឲ្យពួកគេជួបការលំបាកការភ័យខ្លាចអ្វីឡើយ ដូច្នេះនៅពេលពួកគេធំឡើងពួកគេនៅតែដក់ជាប់ការស្រលាញ់នេះ​ជាមួយឪពុកឫម្ដាយ ហើយចង់នៅជាមួយពួកគាត់រហូត។ប៉ុន្តែក្នុងន័យនេះគឺចំពោះកូនស្រីចង់នៅជាមួយឪពុក ហើយកូនប្រុសចង់នៅជាមួយម្ដាយ។មូលហេតុនេះបណ្ដាលមកពីអនុសម្បជញ្ញះ(Sub- conscious)របស់ក្មេងដែលមាននៅក្នុងខ្លួនពួកគេតាំងពីតូចមក។នៅពេលដែលមានហេតុការណ៍នេះកើតឡើងឪពុកឫម្ដាយបានធ្វើការបំបែកកូនប្រុសចេញពីម្ដាយនិងបំបែកកូនស្រីចេញពីឪពុកដើម្បីកុំឲ្យមានបញ្ហាធំទៅថ្ងៃក្រោយ។ប៉ុន្តែទោះជាមានការបំបែកយ៉ាងនេះក្ដីក៏ការស្រលាញ់ចូលចិត្តចំពោះកូនទៅលើឪពុកឫម្ដាយនៅតែដក់ក្នុងអារម្មណ៍ពួកគេជានិច្ច។ដូចនេះហើយទើបពេលខ្លះបុរសៗធ្វើការជ្រើសរើសភរិយាដែលមានចរិកលក្ខណះដូចម្ដាយរបស់គេហើយនារីៗចូលចិត្តយកបុរសដែលមានលក្ខណះសម្បតិ្តដូចឪពុករបស់ខ្លួនធ្វើជាស្វាមី។

0 comments:

Post a Comment