Pages

Sunday, November 16, 2014

ការវិវត្តន៍នៃការបង្កកំណើត









តើទារកដែលនៅក្នុងផ្ទៃម្ដាយអាចបង្កកំណើតបានដោយរបៀបណា?ហេតុអ្វីបានជាមនុស្សចាំបាច់មានកូន? តើមុនពេលបង្កើតបានជាទារកម្នាក់តើត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លៈ? ការបង្កកំណើតរបស់ទារកអាចកើតឡើងទៅបានដោយសារតែការជួបគ្នារវាង ស្ពែម៉ាតូសូអ៊ីត និង អូវុល នៅពេលដែលធាតុទាំងពីរបានជួបគ្នាវាបង្កើតបានជាអំប្រ៊ីយ៉ុង។​ស្ពែម៉ាតូសូអ៊ីត និង អូវុលអាចជួបគ្នាបាននៅពេលដែលបុរសនិងស្រ្តីធ្វើការរួមភេទជាមួយគ្នាហើយពេលនោះភាគីបុរសបានបញ្ចេញសារធាតុម្យ៉ាងហៅថា ទឹកកាម។ទឹកកាមតែមួយតំណក់អាចបង្កើតស្ពែម៉ាតូសូអ៊ីតបានរាប់លាន។
ពេលនោះស្ពែម៉ាតូសូអ៊ីត ក៏ធ្វើដំណើរចូលទៅក្នុងខ្លួនស្រ្តី​ ហើយស្ពែម៉ាតូសូអ៊ីតរាប់រយលាននោះក៏ធ្វើដំណើរទៅរកអូវុល ប៉ុន្តែមានតែស្ពែម៉ាតូសូអ៊ីតមួយប៉ុណ្ណោះដែលអាចទំលុះចូលទៅក្នុងអូវុលបាន ហើយស្ពែម៉ាតូសូអ៊ីតដែលសល់ប៉ុន្មានស្វែងរកផ្លូវចូលរហូតទល់តែងាប់អស់។ នៅពេលដែលស្ពែម៉ាតូសូអ៊ីតមួយនោះដែលបានចូលទៅក្នុងអូវុល វាក៏ចាប់ផ្ដើមធ្វើការផ្ដាច់កន្ទុយរបស់វា។​មនុស្សស្រីគ្រប់រូបចាំបាច់ត្រូវបង្កើតកូនដើម្បីបន្តជាជំនាន់ក្រោយ។ ប្រសិនបើមិនបង្កើតជំនាន់ក្រោយទេនោះវានឹងបាត់បង់ទៅបន្តិចម្ដងៗរហូតដល់គ្មានអ្វីទាំងអស់។នៅពេលដែលប្ដីប្រពន្ធមួយគូរៀបការរួចពួកគេធ្វើការបង្ករកំនើតនៅពេលនោះស្ពែម៉ាតូសូអ៊ីត(កាម៉ែតឈ្មោល) រាប់លានបានចូលទៅជួបគ្នាជាមួយអូវ៉ុល(កាម៉ែតញី)តាមរយៈស្បូននិងរាងកាយនៃស្បូននិងចូលទៅក្នុងបំពង់បង្កកំណើត s ដែលក្រូម៉ូសូមភេទញី(X) ក្រូមូសូមភេទឈ្មោល(Y)។ហើយធ្វើការវិវត្តក្លាយទៅជាអមប្រ៊ីយ៉ុង។រយៈពេលពីរសប្តាហ៍ការបង្កកំណើតក៏ត្រូវបានសំដៅដល់ថាជាដំណាក់កាលដំណុះ។អំប្រ៊ីយ៉ុងបានចំណាយពេលពីរបីថ្ងៃខាងមុខទៀតដែលធ្វើដំណើរចុះបំពង់ ផាលូព។វាចាប់ផ្តើមចេញជាកោសិការកោសិកាតែមួយហើយបន្ទាប់មកបានបែងចែកជាច្រើនដងដើម្បីបង្កើតជាគ្រាប់នៃកោសិកាលើសពីនេះទៀតកោសិកាត្រូវបានអមដោយការបង្កើតជាការបែហោងធ្មែញរវាងកោសិកាតូចមួយដំណាក់កាលនេះត្រូវបានគេហៅថាប្លាសតូស៊ីរហូតដល់ចំណុចនេះមានកំណើននៅក្នុងទំហំសរុបនៃអំប្រ៊ីយ៉ុងនោះដូចដែលវាត្រូវបានបង្ខាំងនៅក្នុងសែលនេះ។



  • ការវិវត្តន៍របស់វាគឺមានរយះពេល ៩​ ខែ ១០ថ្ងៃ។


  1. ថ្ងៃទី១៖ គាត់ចាប់ផ្ដើមធ្វើដំណើរទៅកាន់ស្បូន
  2. មួយសប្ដាហ៍៖ គាត់ទៅដល់ទិសដៅសម្រាប់ធ្វើការអភិវឌ្ឍន៍៩ខែ ១០ថ្ងៃ
  3. ៣សប្ដាហ៍៖ ក្លាយទៅជាអំប្រ៊ីយ៉ុង ជើងដៃចាប់ផ្ដើមដុះ
  4. ៨សប្ដាហ៍៖ ក្លាយទៅជាទារក
  5. ៩សប្ដាហ៍៖ ខ្លួនប្រាណចាប់ផ្ដើមត្រឡប់
  6. ១២សប្ដាហ៍៖​អាចចាប់ផ្ដើមមើលឃើញខ្លួនប្រាណរបស់គាត់។គាត់ចាប់ផ្ដើមមានចលនាដោយគាត់អាច​​​                  ធាក់បានហើយគេអាចសម្គាល់បានថាជាស្រី​ឫ​ប្រុស។ដៃជើងរបស់គាត់អាចរាវបាន ដូចជាប៉ះ                  ក្បាលនិងទងផ្សិតជាដើម។
  7. ១៨សប្ដាហ៍៖នៅពេលដែលជើងរបស់គាត់ចាប់ផ្ដើមមានចលនាម្ដាយរបស់គាត់អាចដឹងហើយភ្នែករបស់                  គាត់អាចព្រិចបាន។
  8. ២៤សប្ដាហ៍៖ខ្លួនប្រាណរបស់គាត់កាន់តែមានរូបរាងច្បាស់ឡើងហើយគាត់មានអារម្មណ៍ដឹងនូវ                             សកម្មភាពដែលម្ដាយគាត់ធ្វើតែគាត់អាចទទួលសម្លេងបានខ្សោយ។
  9. ២៦សប្ដាហ៍៖គាត់បានចំនាយពេល៩០ភាគរយសម្រាប់ដេកនិងចាប់ផ្ដើមជញ្ចក់ម្រាមដៃរបស់គាត់។
  10. ២៨សប្ដាហ៍៖ខួរក្បាលរបស់គាត់ចាប់ផ្ដើមចងចាំនូវសម្លេងម្ដាយ។
  11. ៣៣សប្ដាហ៍៖គាត់ចាប់ផ្ដើមចេះយល់សុបិន្ត ប៉ុន្តែគាត់មិនបានដឹងថាគាត់យល់សប្តិអំពីអ្វីទេ។
  12. ៤០សប្ដាហ៍៖គាត់ត្រៀមខ្លួនដើម្បីមើលពិភពលោកដ៏ស្រស់បំព្រងហើយក៏ជាពេលវេលាដែលគាត់ប្រឹង​  ប្រែដើម្បីចេញមកក្រៅផងដែរ។
    មានវីដេអូ:

0 comments:

Post a Comment