Pages

Saturday, November 15, 2014

កំណត់ហេតុគ្រូ(TEACHER'S DIARY)



គឺជាខ្សែរឿងភាពយន្តមួយដែលនិយាយអំពីជីវិតជាគ្រូបង្រៀន​ ការតស៊ួរបស់គ្រូបង្រៀននិង មនោសញ្ចេតនារវាងគ្រូនិង សិស្ស ហើយនិងស្នេហាដែលមិនស្រប ទិសគ្នា នៅក្នុងរឿងនេះផងដែរបានបង្ហាញអោយយើងចេះជ្រើស រើសផ្លូវនៃជីវិត ហើយស្នេហាដែលជាការស្រមើលស្រម៉ៃតែវាហាក់ដូចជាការពិត។រឿងនេះផលិតឡើងដោយជនជាតិថៃ:

មានឈ្មោះ:

  • ជីវាម៉ាលីគោល (JiraMaligool) 
  • ឈិនឈូណានី(Chenchonnanee)
  • សួនថូនសារ៉ាតូល(Soonthonsaratul)
  • សួវីមុលធិចាសួភីនាន (SuwimoTechasupinan)និងវានរួឌី ផុងស៊ីធីសាក់(Wanruedee Pongsittisak)ដែលពួកគាត់ជផលិតករ។លោក នីធីរ៉ាត់ ថារ៉ាថុន​(Nithiwat Tharatorn)ជាអ្នកដឹកនាំរឿង​​។

និពន្ធដោយលោក ថូសាភូល ធីបទីនកុំ (Thodsapol Thiptinkorn),​ សួផារ៉ាក់ នីងសានុន (Suparuek Ningsanon), សូផាណា ឆៅវីវ៉ាតកុល (Sopana Chaoviwatkol) និងលោក នីធីវ៉ាត់ ថារ៉ាថុន (Nithiwat Tharatorn)​។ពីមួយឈុតទៅមួយឈុតសាច់រឿងមានភាពប្រទាក់ក្រឡាគ្នាធ្វើអោយរឿមានភាពសាច់រឿងនេះមានតាំងពីដើមរហូតដល់ចប់ដែលគ្រប់ឈុតឆាកទាំងអស់សុទ្ធតែមានសភាពត្រឡប់ទៅមុខទៅក្រោយដូចជាការស្រមើលស្រមៃ។ដែលមានភាពត្រឡប់ត្រឡិនស្មុគស្មាញ ប៉ុន្តែដំណើររឿងមិនមានភាពស៊ាំញ៉ាំដែលធ្វើឱ្យអ្នកទស្សនាធុញទ្រាន់នោះឡើយ។ ពីមួយឈុតទៅមួយឈុតសាច់រឿងមានសភាពប្រទាក់ប្រទាញគ្នាទៅវិញទៅមកហើយធ្វើអោយរឿមានភាពរស់រវើក ។ ការសម្តែងរបស់តួនីមួយៗមើលទៅដូចជាលក្ខណៈចេញពីធម្មជាតិមិនមានភាពរអាក់រអួលត្រង់ណាដែលគួរឱ្យចាប់អារម្មណ៍នោះឡើយ។ ជាពិសេសត្រង់ឈុតដែលមានព្យុះមើលទៅដូចពិតជាក់ស្តែងមិនដូចការសម្តែងឬការច្នៃប្រឌិតបន្តិចសោះឡើយ។ សំណួរសួរថាតើប្រសិនជាឈុតត្រង់ព្យុះភ្លៀងណឹងមិនមែនជាការច្នៃប្រឌិតតើហេតុអ្វីទើបអាចថតឈុតនោះបាន? តើមុនថតគេដឹងថានឹងមានខ្យល់ព្យុះនៅយប់នេះឬមានភ្លៀងនៅយប់នេះដើម្បីធ្វើការរង់ចាំថតនៅពេលនោះមែនដែរទេ?ទីកន្លែងគឺជាទីតាំងពិត ស្ថិតនៅក្នុងស្រុកថៃ ខេត្ត ឡាំ ពួន​ (Lamphun Province) ភាគខាងជើងនៃប្រទេសថៃ។ លើសពីនេះទៀតនោះគឹចំនុនសំខាន់បំផុតនៃសាច់រឿង (climax)មើលទៅមានភាពសាមញ្ញ ប៉ុន្តែក៏ជាចំនុចដ៏ពិសេសនៅក្នុងរឿងនេះ ដែលអ្នកនិពន្ធបានកំណត់ឱ្យតួអង្គទាំងពីរ បានជួបគ្នា។ ហើយមុននិងឈានដល់តួទាំងពីរជួបគ្នា អ្នកនិពន្ធបានបង្កើតបញ្ហាជាច្រើនលើកច្រើនសារដែលធ្វើឱ្យអ្នកទស្សនាជ្រួលច្របល់និងអន្ទះអន្ទែងដោយសារអ្នកទស្សនាចង់ឱ្យតួអង្គទាំងពីរបានជួបគ្នា។ 




ការសម្តែងរបស់តួអង្គនីមួយៗមើលទៅដូចជាចរិកចេញពីធម្មជាតិ មិនមានភាពឆ្គងត្រង់ណាដែលគួរឱ្យចាប់អារម្មណ៍។ ជាពិសេសត្រង់ឈុតដែលមានព្យុះមើលទៅដូចហាក់ដូចជាខ្យល់ព្យុះមែនពិតហើយត្រង់ឈុតនោះតួអង្គសម្ដែងដូចជាការកើតពិតៗធ្វើអោយទស្សនិជនមានការចាប់អារម្មណ៏ខ្លាំងណាស់។ ជាពិសេសយើងមើលទៅលើទឹកមុខតួអង្គគ្រូនិងសិស្សធ្វើទឹកមុខដូចជាការពិតអញ្ចឹង។ចំណុចល្អបំផុតនៃសាច់រឿងអ្នកនិពន្ធបានកំណត់ឱ្យតួអង្គទាំងពីរ បានជួបគ្នាដូចក្នុងក្ដីស្រម៉ៃរបស់តួអង្គប្រុសនិងតួអង្គស្រីហើយសាច់រឿងបញ្ចប់ដោយការអប់រំនិងមានភាពទាក់ទាញពីសាច់រឿងទាំងមួល។

មានVideo:

0 comments:

Post a Comment