Pages

Saturday, November 1, 2014

សិក្ខាសាលាសិស្សផ្នែកទំនាក់ទំនងសង្គម

កែប៖ នៅថ្ងៃព្រហស្បត្តិ៌ទី៣០ខែតុលាឆ្នាំ២០១៤សិស្សនិស្សិតឆ្នាំទី០២នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានធ្វើដំណើរកាន់សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុដើម្បីចូលសិក្ខាសាលាសិក្សា។សិក្ខាសាលានេះដឹកនាំដោយលោកពុកសំណាង​​ដែលជាអធិការនៃសាលាបច្ចេកទេសដុនបូ​​ស្កូខេត្តកែបរួមជាមួយអ្នកគ្រូ ណូអែមី ដែលជាអ្នកស្មគ្រ័ចិត្តមកពីប្រទេសបារាំងលោកគ្រូ លេវ តុលា នឹងលោកគ្រូអ្នកគ្រូផ្នែកទំនាក់ទំនងសង្គមនៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុទាំងអស់។​
សិក្ខាសាលានេះប្រព្រឹត្តទៅរយះពេលពីរថ្ងៃ។សិក្ខាសាលានេះក្នុងគោលបំណងដើម្បីឲ្យសិស្សានុសិស្សទាំងសងខាងផ្លាស់ប្ដូរបទពិសោធន៍អោយគ្នាទៅវិញទៅមកមិនត្រឹមតែការសិក្សាតែមួយមុខទេគឺនៅថ្ងៃព្រហស្បត្តិ៌ពេលរសៀលថែមទាំងមានការប្រកួតកីឡាជាលក្ខណៈមិត្តភាព។ការប្រកួតប្រព្រឹត្តទៅរយៈពេលពេញមួយម៉ោងពេញនៅទីបញ្ចប់ការប្រកូតផ្នែកនារីអ្នកដែលទទួលបានជ័យជំនៈគឺទៅលើសាលាបច្ចេកទេសដុនបូស្កូខេត្តព្រៈសីហនុចំនែកខាងបុរសគឺទទួលបានជ័យជំនៈទៅលើសាលានច្ចេកទេសដុនបូស្កូខេត្តកែប។ហើយនៅថ្ងៃ​សុក្រមានដំណើរកំសាន្តទៅកាន់ឆ្នេរអូរទ្រេសខេត្តព្រះសីហនុដោយមានការបរិភោគអាហារថ្ងៃត្រង់រួមគ្នានិងមុជទឹកកំសាន្តយ៉ាងសប្បាយរីករាយ នៅទីនោះផងដែរ។





0 comments:

Post a Comment