ទំនាក់ទំនងសង្គមនិងសារពត៌មានគឺជាការផ្លាស់ប្តូរនិងលំហូរនៃព័ត៌មាននិងគំនិតពីមួយទៅមនុស្សម្នាក់ផ្សេងទៀត! វាពាក់ព័ន្ធនឹងការផ្ញើការបញ្ជូនគំនិតមួយ។ម្យ៉ាងវិញទៀតអ្នកសារពត៌មានចំាបាច់ត្រូវតែរៀនទំនាក់ទំនងជាមួយមនុស្សទូទៅនិងរៀនទំនាក់ទំនងសង្គម។ ដូចនេះហើយបានជាសាលាដុនបូស្កូមានផ្នែកមួយដែលហៅថាផ្នែកទំនាក់ទនងសង្គមនិងសារពត៌មាន។ទំនាក់ទំនងទៅកាន់សង្គម ដើម្បីសង្គម និងមានការចែករំលែកពត៌មានទៅកាន់សង្គមហើយនេះជាអ្វីដែលសិស្សទំនាក់ទនងសង្គមនិងសារពត៌មានបានរៀននិងត្រូវធ្វើក្នុងនាមជាសិស្សនៃផ្នែកទំនាក់ទំនងសង្គម។មុននឹងបានពត៌មានផ្សព្វផ្សាយទៅកាន់សង្គមយើងត្រូវតែដឹងនូវដំណើរការនៅការទំនាក់ទំនងនិងការដំណើរការនៃពត៌មានដែលសារធារណៈទទួលបាន។ពត៌មាននីមួយៗដែលបានផ្សព្វផ្សាយជាសារធារណៈត្រូវមានដំណើរការដូចជា៖
- ប្រភពពត៌មាន៖ អ្នកទំនាក់ទំនងសង្គមឬ ដែលគេហៅថាអ្នកការសែតត្រូវតែទៅរកឲ្យឃើញនូវប្រភពពត៌មាន ថាតើពត៌មាននោះវាមាននៅឯណា។
- អ្នកបញ្ជូន៖គឺជាអ្នកដែលផ្តល់ពត៌មានឬសារទៅកាន់ទីសាធារណៈដោយបានបង្ហាញនូវហេតុការណ៍ដែលបានកើតឡើងកាលបរិច្ឆេទជាដើមការផ្តល់ពត៌មានត្រូវផ្អែកលើសំនួរទាំង៦ដែលក្នុងនោះមានដូចជាៈហេតុអ្វី?ពេលណា? ឯណា? អ្វី?នរណា? ដូចមេ្តច? សំនួរទាំងនោះគេហៅវាថា W5H1 questions។ក្នុងការផ្តល់ពត៌មាននោះអ្នកដែលផ្តល់ត្រូវតែមានគោល ឬ បំណងក្នុងការផ្តល់ពត៌មានទៅកាន់សង្គមឬសាធារណៈ។
- សារ៖គឹជាពត៌មានដែលមាន ទម្រង w5h1 questions.ហើយនៅក្នុងសារត្រូវមានគោលដៅក្នុងការផ្សព្វផ្សាយ។
- កត្តារំខាន៖ ឧបសគ្គដែលរារាំងដល់ការផ្តល់់ ពត៌មានដល់សាធារណៈដែលកត្តាទាំងនោះមានជាច្រើន។
- ប៉ុស្តិ៍៖ ជាកន្លែផ្សព្វផ្សាយពត៌មានទៅកាន់សាធារណៈកន្លែងនេះធ្វើផ្សាយពត៌មានដែលមានការត្រៀមរួចជាស្រេច និងមានការត្រួតពិនិត្យផ្ចិតផ្ចងដើម្បីចៀសវាងកំហុសផ្សេងៗ។
- អ្នកទទួល៖ គឺជាមនុស្សជាទូទៅដែលបានដឹងឮតាមរយៈការផ្សាយរបស់អ្នកបញ្ជូន។
- ឆ្លើយតប៖នៅពេលដែលមនុស្សទូទៅបានទទួលសារហើយត្រូវមានការឆ្លើយតប។កាលពីមុនសារពត៌មានដែលផ្សាយចេញទៅហើយពុំមានការឆ្លើយតបនោះទេ ពីព្រោះការឆ្លើយតបមានការពិបាក តែសព្វថ្ងៃនេះមនុស្សរាប់លាននាក់កំពុងតែប្រើប្រាស់នូវបណ្តាញសង្គមដូចជា Facebook, Twitter. និងបណ្តាញជាច្រើនទៀតដែលអ្នកទទួលជាឆ្លើយតបតាមរយៈការCommentជាសារសម្លេង ឬ ជាVideo។
- ការចែករំលែកពត៌មាន៖ដូចដែលយើងបានដឹងហើយថាសព្វថ្ងៃនេះមានបណ្តាញសង្គមជាច្រើន សំរាប់ធ្វើការចែកចាយពត៌មានបានយ៉ាងឆាប់រហ័ស។
0 comments:
Post a Comment